កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន​២៥នាក់​បន្ថែម និង​ជា​សះស្បើយ​៥៤នាក់

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៥នាក់បន្ថែមទៀតកាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៥៤នាក់។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។

ព្រឹទ្ធសភា​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​ឥត​កែប្រែ

ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ​ បាន​ឯកភាព​ទាំង​ស្រុង​លើសេចក្ដីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញ​​លើក​ទី​១០ ដោយ​ឥត​កែ​ប្រែ ក្រោម​សំឡេង​៥៧ លើ៥៧​សំឡេង​។

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈសំខាន់ៗចំនួន០៥ ក្នុងនោះក៏ពាក់ព័ន្ធនឹងសេចក្ដីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមផង នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

ព្រឹទ្ធសភា​គ្រោង​ប្រជុំ​ពិនិត្យ​និង​ឱ្យ​យោបល់​លើ​សេចក្ដី​ព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅថ្ងៃស្អែក

ព្រឹទ្ធសភាគ្រោង​បើក​កិច្ចប្រជុំពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្ដីព្រាងច្បាប់វិសោធនកម្ម​រដ្ឋ​​ធម្មនុញ្ញលើកទី១០ នៅថ្ងៃទី០៥ ខែ​សីហា ស្អែកនេះ​ ក្រោយរដ្ឋសភាបានអនុម័តកាលពី​ពេល​ថ្មី​ៗនេះ។

មនុស្ស​៤០នាក់​បន្ថែមទៀត​ត្រូវ​បាន​រកឃើញថា​ឆ្លង​ជំងឺ​កូវីដ-១៩

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤០ករណីបន្ថែម​ទៀត​កាលពីថ្ងៃម្សិលមិញ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន​៣៩នាក់។

លីកាដូ រក​​ឃើញ​​ថា ស្រ្ដី​ខ្មែរ​​ជា​​គោលដៅ​នៃ​​ក្រុម​​កម្ចី​អនឡាញ​និង​​ការ​​ជំរិត​​ទារ​ប្រាក់​​ខុស​ច្បាប់

អង្គការ​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​មួយ បាន​រកឃើញថា ការ​​ផ្ដល់​ប្រាក់​​ក​​ម្ចី​មិន​ផ្លូវការ ​​កំពុង​​ដាក់​គោល​ដៅ​​​លើ​​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​ ​និង​​តេឡេ​ក្រាម​ ហើយ​​ការប្រើប្រាស់កម្ចី​អន​ឡាញនេះ អាចទាញ​​ស្ដ្រីទាំ​ង​នោះ​​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​​របស់​​ជន​រងគ្រោះ​​។

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។

ផ្នែកខ្លះ​នៃ​ខេត្ត​ជាប់​មាត់សមុទ្រ​អាច​ប្រឈម​ជំនន់ទឹកភ្លៀង ខណៈ​កម្ពុជា​រង​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប

ក្រសួង​ធនធានទឹក និងឧតុនិយម អំពាវនាវដល់​ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាស​ធាតុ ដោយថា​ កម្ពុជានឹងទទួលរងឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធសម្ពាធទាប (ITCZ) ហើយ​បណ្ដា​រាជ​ធានី-ខេត្ត នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅបង្គួរឬច្រើន ក្នុង​រយៈពេល៧ថ្ងៃ​បន្ថែម​ទៀត ក្នុង​នោះ ផ្នែក​ខ្លះ​ក្នុង​ភូមិសាស្ត្រខេត្តកោះកុង និងព្រះសីហនុ អាច​នឹង​មាន​ជំនន់ទឹក​ភ្លៀង។

លោក ហេង សំរិន ប្រធានរដ្ឋសភា លើកដៃក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជាង​១០០​ស្ថាប័ន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើកទី១០

ក្រុម​អង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បង្ហាញការព្រួយបារម្ភជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ខណៈរដ្ឋសភានឹង​​ប្រជុំ​ពិភាក្សាលើសេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ​​នៅ​ថ្ងៃ​ស្អែក​នេះ។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

ADB ផ្ដល់​ប្រាក់កម្ចី​១៥លានដុល្លារ​សម្រាប់​ជំរុញ​វិស័យ​ចំណីសត្វ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បាន​ចុះហត្ថលេខា​លើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វនៅកម្ពុជា តាម​រយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនឯកជននេះ​នៅខេត្ត​កំពង់ស្ពឺ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួង​ថា អ្នកប៉ះពាល់​ជាមួយ​អ្នក​ជំងឺអុតស្វា​ជនជាតិ​នីហ្សេរីយ៉ា​នៅ​មិន​ទាន់​ចេញ​រោគសញ្ញា​ឡើយ

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា មកទល់ពេលនេះ កម្ពុជាបានរកឃើញមនុស្សចំនួន៥នាក់ដែលបានប៉ះពាល់ជាមួយ​អ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ប៉ុន្តែរហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ ពួកគេនៅមិនទាន់លេចឡើងនូវរោគសញ្ញា​អ្វីនោះឡើយ។

កម្ពុជា​នឹង​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​រយៈពេល​៧ថ្ងៃ​បន្ថែមទៀត

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ដោយថាកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ហើយបណ្ដារាជធានី-ខេត្តនឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ រយៈពេល៧ថ្ងៃបន្ថែមទៀត។