លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក។ ​

មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​មក​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី

​ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ​បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងជប៉ុនរយៈពេល៥ថ្ងៃ ដើម្បីជួបពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគីក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងពិភាក្សាជាមួយភាគីជប៉ុនផងដែរ។  

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

លោក ហ៊ុន សែន ស្នើ​ក្រសួង​អប់រំ​ពន្យារពេល​ឈប់​សម្រាក​វិស្សមកាល​តូច​នា​ឆ្នាំ​ក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យលទ្ធភាព​ពន្យារពេលថ្ងៃឈប់សម្រាកវិស្សមកាល ឬវ៉ាកងតូច រហូតដល់ពាក់កណ្ដាលខែឧសភា ដើម្បីអាចផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។​

គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងម៉ាស៊ូតធ្លាក់មកនៅត្រឹម ៥ ៦០០រៀលក្នុងមួយលីត្រ ប្រេងឥន្ធនៈធម្មតាមកនៅត្រឹម ៥ ២៥០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែធ្លាក់មកនៅត្រឹម ៥ ៩០០រៀល ទៅ៥ ៩៥០រៀល ក្នុងមួយលីត្រ។

រដ្ឋាភិបាល​សម្រេច​បញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ​រយៈពេល​១០ថ្ងៃ ដើម្បី​សម្រួល​ជីវភាព​ពលរដ្ឋ

​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ ដល់ទី២០ ខែកក្កដា ឆ្នាំ២០២២ តម្លៃលក់ប្រេងរាយនៅកម្ពុជានឹងត្រូវបញ្ចុះចំនួន៦,៥សេនដុល្លារ ឬស្មើជិត៣០០រៀល ក្នុង១លីត្រ ​ដោយថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

ក្រសួង​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​បញ្ឈប់​ការ​តវ៉ា​រឿង​កែចង្កូត ខណៈ​មន្ត្រី​កំពុង​ពិភាក្សា​លើ​មតិ​សំណូមពរ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់រថយន្តធុនធំ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន មិនត្រូវឆ្លៀតឱកាស​ក្នុងការប្រមូលផ្ដុំ ដើម្បីស្នើសុំលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃ​ចង្កូត​រថយន្តពីស្ដាំមកឆ្វេង​ ខណៈ​មន្ត្រីជំនាញ​​កំពុងពិភាក្សានិង​​ពិចារណាលើមតិសំណូមពរ។

អ្នកសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន​០៦នាក់​បន្ថែម

ក្រសួង​សុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន០៦ករណី​​​​​​​​​​បន្ថែម កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយនិងស្លាប់នោះឡើយ។

មន្ត្រីអគ្គិសនីកម្ពុជា កំពុងតបណ្ដាញអគ្គិសនី នៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងរាជធានីភ្នំពេញ។

លោក ហ៊ុន សែន អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​និង​ពលរដ្ឋ​ត្រូវ​ចូលរួម​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី

ប្រមុខ​រដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋ និង​ជាពិសេសទៅដល់ស្ថាប័នរដ្ឋ​ទូទាំងប្រទេស​ ចូលរួម​​សន្សំ​​សំចៃនូវ​ការប្រើប្រាស់អគ្គិសនី ក្រោយតម្លៃអគ្គិសនី​ឈានដល់ដំណាក់កាល​ខាតបង់​ក្នុងទំហំទឹកប្រាក់ប្រមាណ​ជាង១០០លាន​​ដុល្លារ។

មន្រ្តី​​ជិត​១០០​នាក់​ត្រូវ​បាន​​តែង​តាំង​​ជា​ទីប្រឹក្សា​អម​ក្រសួង​យុត្តិធម៌​ដោយ​ពុំ​ទទួល​ប្រាក់​បំណាច់​មុខងារ​

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចតែងតាំងមន្ត្រីជិត១០០នាក់ ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌ ដោយមិនទទួលបានប្រាក់បំណាច់មុខងារ ក្រោមហេតុផលថាដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងស្ថាប័នមួយនេះបន្ថែមទៀត។

អ្នកសង្ស័យថាបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

កម្ពុជា​​បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ-១៩​ជិត​១០នាក់​ទៀត​គិត​ពី​ថ្ងៃ​ម្សិលមិញ​ដល់​ព្រឹកនេះ

ក្រសួងសុខាភិបាលបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣ករណីបន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រនេះបាន​រកឃើញបន្ថែម៦នាក់ទៀត។

WB ផ្ដល់​ប្រាក់​២០លាន​ដុល្លារ​ដល់​សមាគម​អាស៊ាន​លើ​គម្រោង​លុប​បំបាត់​ការ​បំពុល​ប្លាស្ទិក​ក្នុង​សមុទ្រ

ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក (World Bank Group ឬWB) បានអនុម័ត​កញ្ចប់​ថវិកា​ចំនួន២០លានដុល្លារអាមេរិក សម្រាប់ជួយដល់​រដ្ឋសមាជិក​នៃសមាគម​ប្រជាជាតិអាស៊ាន​ លើគម្រោង SEA-MaP ក្នុងការ​លុប​បំបាត់​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិកទៅក្នុង​សមុទ្រ​នៃ​តំបន់​របស់​ខ្លួន។

រូបថតឯកសារ៖ ស្ត្រី​ម្នាក់​កាន់​ដប​ដែល​មាន​ស្លាក "វ៉ាក់សាំង​អុតស្វា (Monkeypox)" និង​សឺរ៉ាំង​វេជ្ជសាស្ត្រ​។ ក្នុង​រូបភាព​តំណាងនេះ​ថត​ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២២។

សិង្ហបុរី​រកឃើញ​ករណី​ជំងឺអុតស្វា​ដំបូង​លើ​អ្នក​បម្រើការ​លើ​យន្តហោះ​ជនជាតិ​អង់គ្លេស

ប្រទេសសិង្ហបុរី បានរាយការណ៍ពីការរកឃើញករណីដំបូងនៃជំងឺអុតស្វា លើអ្នកបម្រើការលើយន្តហោះជនជាតិអង់គ្លេសវ័យ៤២ឆ្នាំម្នាក់ ដោយបុរសរូបនេះបានស្ថិតនៅក្នុងប្រទេស អំឡុងថ្ងៃទី១៥ ទី១៧ និងទី១៩ ខែមិថុនា។