សមាជិកនាវិកពីនាវាចម្បាំង HTMS Sukhothai ដែលបានលិចនៅឈូងសមុទ្រថៃ ទទួលការសង្គ្រោះនិងព្យាបាល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

សាញ់ញាតិ​ទាហាន​ជើងទឹក​ថៃ​ដែល​បាត់ខ្លួន​ក្នុង​សមុទ្រ​បង្ហាញ​ក្ដី​អស់​សង្ឃឹម ខណៈ​ការស្វែងរក​បន្តធ្វើឡើង

សាច់ញាតិ​របស់​ទាហាន​ជើង​ទឹកថៃដែលបាត់ខ្លួន​បន្ទាប់​ពី​នាវា​ចម្បាំងមួយគ្រឿង​បានលិចចូលទៅក្នុងឈូងសមុទ្រ​ថៃ ហាក់បង្ហាញជាក្ដីអស់សង្ឃឹមនៅថ្ងៃពុធនេះ បើ​ទោះបី​ជា​ក្រុម​ជួយ​សង្គ្រោះបា​ន​ពង្រីក​​ប្រតិបត្តិការ​ស្វែងរកក្នុងតំបន់ផ្សេងទៀតក៏ដោយ។

ពលរដ្ឋ​ម្នាក់​ដើរ​នៅ​លើ​ផ្លូវ​ដ៏ស្ងាត់ជ្រងំ ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត នៅ​ក្នុង​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២។

អង្គការ WHO៖ ជនជាតិ​អ៊ុយក្រែន​ម្នាក់​ក្នុង​ចំណោម​៤នាក់​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ដោយសារ​សង្គ្រាម

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) មួយរូប បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា មនុស្ស ១០លាន​នាក់ ឬប្រមាណជាមួយភាគបួន​នៃចំនួនប្រជាជនអ៊ុយក្រែន អាចទទួលរងនូវជំងឺផ្លូវចិត្ត ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ដែល​អូសបន្លាយអស់រយៈពេល១០​ខែ​ម​កនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងការិយាល័យឯសេតវិមាន ក្នុងទីក្រុង Washington, DC ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ្សេលេនស្គី អាច​នឹង​ទៅ​កាន់​អាមេរិក​ដើម្បី​ជួប​លោក ចូ បៃដិន ដោយផ្ទាល់​ក្នុង​សប្ដាហ៍​នេះ

ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈនេះគឺជាដំណើរចាកចេញទៅក្រៅប្រទេសជាលើកដំបូងរបស់លោក ​គិត​ចាប់​តាំង​ពី​រុស្ស៊ីបើក​ការ​ឈ្លាន​ពាន​កាល​ពី​ខែ​កុម្ភៈ។

រដ្ឋបាលអាហ្វហ្កានីស្ថានដឹកនាំដោយពួកតាលីបង់ ហាមស្ត្រីមិនឱ្យចូលសាកលវិទ្យាល័យ

ក្រសួងផ្នែក​ឧត្ដម​សិក្សា​របស់​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​គ្រប់​គ្រង​ដោយ​ពួក​តាលីបង់​ នៅ​ថ្ងៃ​អង្គារម្សិល​មិញ បាន​ហាម​ស្រ្តី​មិន​ឱ្យ​ចូល​សិក្សានៅសាកលវិទ្យាល័យទាំងឡាយ រហូតដល់មានការជូនដំណឹង​បន្ថែម ខណៈ​សកម្មភាពនេះទទួលបានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចក្រ​ភពអង់គ្លេស និងអង្គការសហប្រជាជាតិ។

រូបសញ្ញា Twitter និងរូបថតរបស់លោក Elon Musk ត្រូវបានបង្ហាញតាមរយៈឧបករណ៍ពង្រីកនៅក្នុងរូបភាពដែលបានថតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

លោក Elon Musk ប្រកាសចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Twitter

ស្ថាបនិក​ក្រុម​ហ៊ុន SpaceX និង​ជា​មហា​សេដ្ឋី​អាមេរិក​មួយ​រូប លោក Elon Musk បានឱ្យដឹងនៅថ្ងៃអង្គារ​ម្សិល​មិញ​ថា រូបលោកនឹងចុះចេញពីតំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន ធ្វីតធ័រ (Twitter) នៅពេលឆាប់ៗខាងមុខនេះ ក្រោយ​ពេល​ដែល​ខ្លួន​អាច​ស្វែង​រក​អ្នក​ជំនួស​តំណែង​មួយ​នេះ​បាន។

ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសថៃ កាន់រូបលោកស្រី Aung San Suu Kyi នៅពេលពួកគេតវ៉ាប្រឆាំងនឹងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុមប្រឹក្សា​សន្តិសុខ UN អាច​នឹង​បោះឆ្នោត​លើ​ដំណោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ

ក្រុម​មន្ត្រីអ្នក​ការ​ទូត​ បាន​ឱ្យដឹង​ថា ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទំនងជានឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍នេះ លើសេចក្ដីព្រាងដំណោះស្រាយ​មួយ​ ដោយ​ទាម​ទារ​ឱ្យ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា និង​ជំរុ​ញ​ឱ្យ​របប​យោធា​មួយ​នេះដោះ​លែង​អ្នក​ទោសនយោបាយទាំង​អស់ រួមទាំង​​អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែងគឺ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែងតាមរយៈវីដេអូភ្ជាប់ ខណៈនាយករដ្ឋមន្រ្តីឡាតវី លោក Krisjanis Karins នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងមេដឹកនាំប្រទេសដទៃទៀតស្តាប់ក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គនៃកងកម្លាំងបេសកកម្មរួម (JEF) នៅទីក្រុង Riga ប្រទេសឡាត់វី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ុយក្រែន​ស្នើ​មេដឹកនាំ​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឱ្យ​សង្គ្រាម​អាច​បញ្ចប់​ទៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទម្សិលមិញ បា​ន​ស្នើដ​ល់​មេដឹក​នាំ​នៃប​ណ្ដាប្រ​ទេស​លោក​ខាង​លិច រួមទាំងនាយក​រដ្ឋមន្ត្រី​អង់គ្លេស​​ លោក រីឈី ស៊ូណាក់ ដែលជួបប្រជុំគ្នានៅប្រទេសឡាត់វី (Latvia) ឱ្យផ្គត់ផ្គង់នូវប្រព័ន្ធសព្វាវុធបន្ថែមទៀតដល់ខ្លួន ដើម្បីជួយឱ្យសង្គ្រាមឈ្លានពានដោយរុស្ស៊ីអាចបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ។

បុគ្គលិក​សុខាភិបាល​ចុះ​ឈ្មោះ​ពលរដ្ឋសម្រាប់​ទទួលយកស្ព្រាយ(spay)បាញ់ច្រមុះដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២២។

អាមេរិក​ថា​ចំនួន​កើនឡើង​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ក្នុងប្រទេស​ចិន គឺ​ជា​ក្ដីបារម្ភ​សម្រាប់​ពិភពលោក

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា អាមេរិក​សង្ឃឹម​ថា ប្រទេសចិ​នអា​ច​ដោះស្រាយ​បាន​នូ​វ​ការផ្ទុះ​ឡើងវិញ​នៃជំងឺ​កូវីដ-១៩ នាពេលបច្ចុប្បន្ន​នេះ ខណៈចំនួន​កើនឡើង​អ្នក​ឆ្លងនៃមេរោគនេះ គឺ​ជាក្តីបារម្ភដ៏ធំមួយ​របស់​សកលលោក​ ដោយ​​សារ​តែទំ​ហំសេដ្ឋកិច្ចរបស់​ប្រទេស​ចិន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។

រុស្ស៊ី-ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​រួមគ្នា​ក្នុង​សប្ដាហ៍​នេះ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី និង​ចិន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា​​នៅក្នុងសប្តាហ៍នេះ ដោយរាប់ចាប់ពីថ្ងៃទី​២១ ដល់ថ្ងៃទី​២៧ ខែធ្នូ​។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

កាណាដា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​មីយ៉ាន់ម៉ា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

ប្រទេសកាណាដា នៅថ្ងៃសុក្រនេះ បានដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលប្រទេសទាំងនេះធ្វើឡើងនៅក្នុងប្រទេសរបស់ពួកគេ។