ស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ចិន និង​អារ៉ាប៊ីសាអូឌីត ពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការ​ចុះកិច្ចព្រមព្រៀង​នានា រួមទាំង​ក្រុមហ៊ុនយក្ស Huawai

ប្រធានាធិប​តីចិន លោក ស៊ី ជីនពីង និងព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ខណៈសកម្មភាពនេះត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។

បាតុករ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​បាតុករ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នៅ​ខាង​ក្រៅ​សភា​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អ៊ីរ៉ង់​អនុវត្ត​ទោសប្រហារជីវិត​លើកដំបូង​លើ​​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា

អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបាន​ប្រហារជីវិតលើអ្នកទោសដំបូងគេមួយរូប ដែលត្រូវបានកាត់ទោសពី​បទឧក្រិដ្ឋ​កម្មមួយ​កើតចេញពីការតវ៉ាដែលកំពុងបន្តធ្វើឡើងនៅទូទាំងប្រទេស។

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

លោក ពូទីន ទទួល​ស្គាល់​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​នឹង​អូស​បន្លាយ​ពេលយូរ

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានទទួលស្គាល់ថា កងទ័ពរបស់លោកអាចនឹងប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលយូរទៅមុខទៀត ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ លោកមិនមានគម្រោងក្នុងការកេណ្ឌទ័ពបន្ថែមទៀតនោះទេ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ចូលរួមក្នុងកិច្ចសន្ទនាភាគីពាក់ព័ន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យា (TTC) នៅសាកលវិទ្យាល័យ Maryland ក្នុង College Park រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

អាមេរិក​ថា​ខ្លួន​មិនបាន​ជំរុញ​ឱ្យ​អ៊ុយក្រែន​បើក​ការវាយប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា អាមេរិកមិនបានលើកទឹកចិត្ត ឬជំរុញឱ្យកងទ័ពអ៊ុយក្រែនធ្វើការវាយប្រហារនៅខាងក្នុងទឹកដីប្រទេសរុស្ស៊ីឡើយ ប៉ុន្តែពួកគេនៅតែរក្សាជំហររបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានឧបករណ៍ដែលពួកគេត្រូវការគ្រប់គ្រាន់ដើម្បីការពារខ្លួនពីការឈ្លានពាន។

រូបថតឯកសារ៖ សភាប្រជាជនកំពូល (SPA) របស់ប្រទេសកូរ៉េខាងជើង ប្រជុំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលរូបថតនេះត្រូវបានផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន KCNA ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កូរ៉េខាងជើង​នឹង​កោះប្រជុំ​សភា​នៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំក្រោយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃពុធនេះថា សភា​ប្រជា​ជន​កំពូល (SPA) របស់​ប្រទេសកូរ៉េ​ខាង​ជើង នឹងកោះប្រជុំនៅថ្ងៃទី១៧ ខែមករា ដើមឆ្នាំក្រោយ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីថវិការបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ស្របពេលដែលបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះមានការកើនឡើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បាញ់​កាំភ្លើងធំ​ជាច្រើនគ្រាប់​បន្ថែមទៀត​ចូល​សមុទ្រ ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឱ្យអង្គភាពយោធាទាំងឡាយបាញ់កាំភ្លើង​ធំ​ជាច្រើនគ្រាប់បន្ថែមទៀត​ចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើងនៅតាមព្រំដែន។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ស្វាគមន៍នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki ក្នុងសន្និសីទសារព័ត៌មានរួមគ្នារបស់ពួកគេនៅឯគេហដ្ឋានផ្លូវការនាយករដ្ឋមន្ត្រី Kesaranta ក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ហុងគ្រី​នឹង​ផ្ដល់​សច្ចាប័ន​សមាជិកភាព​អង្គការណាតូ​សម្រាប់​ហ្វាំងឡង់ និង​ស៊ុយអែត​នៅ​ដើមឆ្នាំក្រោយ

នាយក​​រដ្ឋមន្ត្រី​​ហុង​គ្រី​ លោក វិ​ចទ័​រ អ័រ​បេន ​(Viktor Orban) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា សភា​នៃ​ប្រទេស​ហុងគ្រី នឹង​ផ្ដល់​សច្ចា​ប័ន​លើសមាជិក​ភាព​អង្គ​ការ​ណាតូ (NATO) សម្រាប់ប្រទេសហ្វាំ​ង​ឡង់ និង​ស៊ុយ​អែត ​នៅ​ដើម​ឆ្នាំ​ក្រោយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតនៅទីក្រុងមូស្គូ ប្រទេសរុស្សី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០។

វិមានក្រឹមឡាំង៖ អ៊ុយក្រែន​អាច​បញ្ចប់​ទុក្ខវេទនា​របស់​ខ្លួន​បាន​ដោយ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី

វិមានក្រឹមឡាំង (Kremlin) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បាន​លើក​ឡើង​ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​តាមដែនអាកាសរបស់​ខ្លួនលើហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន គឺមិនមែនសំដៅទៅលើជនស៊ីវិលនោះទេ ដោយបន្ថែម​ថា អ៊ុយក្រែនអាចបញ្ចប់ទុក្ខវេទនារបស់ប្រជាជនខ្លួន​បាន តាមរយៈការបំពេញតាមការទាម​ទារ​របស់​រុស្ស៊ីក្នុ​ង​ការ​ដោះស្រាយ​ជម្លោះ។

អាមេរិក​ផ្ដល់​ជំនួយ​យោធាថ្មី​ចំនួន​៤០០លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា អាមេរិកបានអនុម័តផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៤០០​លានដុល្លារ​បន្ថែមទៀតដល់អ៊ុយក្រែន ដែលក្នុងនោះរួមបញ្ចូល​ទាំង​អាវុធ បរិក្ខា​រយោធា​ និងឧបករណ៍ការពារដែនអាកាស ​ជាដើម។

នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី​ លោក Anwar Ibrahim គ្រវីដៃ​ពេល​លោក​មក​ដល់​ព្រះបរមរាជវាំង​ជាតិ ​ក្នុង​ទីក្រុង​ Kuala Lumpur ប្រទេស​ម៉ាឡេស៊ី ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះមហាក្សត្រ​ម៉ាឡេស៊ី តែងតាំង​មេដឹកនាំ​បក្សប្រឆាំង លោក Anwar Ibrahim ជា​នាយករដ្ឋមន្ត្រី​ថ្មី

ព្រះមហាក្សត្រម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានតែងតាំងមេដឹកនាំគណបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) វ័យ៧៥ឆ្នាំ ជានាយករដ្ឋមន្ត្រីថ្មី ខណៈលោកនឹងត្រូវស្បថ​ចូល​កាន់តំណែង​នៅ​ម៉ោង៥​រសៀលនេះ។