ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី៖ រុស្ស៊ី​គ្រោង​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន ដើម្បី​បំបាក់​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុង​តែ​រៀបចំ​ផែន​ការ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​រយៈពេលវែង​មួយ​នៃ​ការវា​យ​ប្រហារ​ជាមួយនឹង​ការប្រើប្រាស់យន្ដហោះដ្រូន (drone) ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីបំបាក់អ៊ុយក្រែន។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចូលរួមសម័យប្រជុំពិសេសនៃ Knesset សភារបស់អ៊ីស្រាអែល ដើម្បីអនុម័ត និងស្បថក្នុងរដ្ឋាភិបាលស្តាំនិយមថ្មី នៅទីក្រុង Jerusalem ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ីស្រាអែលថ្កោលទោសការបោះឆ្នោតរបស់ UN ដែលស្នើឱ្យមានដំណោះស្រាយលើការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល

អ៊ីស្រាអែល បានថ្កោលទោសការបោះឆ្នោតមួយរបស់មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែលស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ)​ ផ្តល់យោបល់លើការចាត់វិធានការផ្លូវច្បាប់ទាក់ទងនឹងការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល។

រូបថតឯកសារ៖ សម្ដេចប៉ាប Benedict XVI ធ្វើដំណើរចាកចេញនៅចុងបញ្ចប់នៃពិធីបុណ្យណូអែលក្នុង Saint Peter's Basilica នៅបុរីវ៉ាទីកង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩។

ពិធីបុណ្យសពអតីតសម្ដេចសង្ឃប៉ាប Benedict នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

ព្រះសពរបស់អតីតសម្ដេចសង្ឃកាតូលិកប៉ាប បេណេឌីគ ទី១៦ (Pope Benedict XVI) ដែលសុគតក្នុងព្រះជន្ម៩៥ព្រះវស្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នឹងត្រូវតម្កល់ទុកនៅក្នុងព្រះវិហារ St. Peter’s Basilica ទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ សម្រាប់រយៈពេលបីថ្ងៃ មុនពេលដែលពិធីបុណ្យសពរបស់ទ្រង់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា សប្ដាហ៍នេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពម៉ិកស៊ិកមកដល់ពន្ធនាគាររដ្ឋ Cereso លេខ៣ បន្ទាប់ពីជនមិនស្គាល់មុខបានចូលទៅក្នុងពន្ធនាគារ ហើយបានបាញ់ប្រហាររំដោះអ្នកទោសជាច្រើននាក់ ដែលបណ្តាលឱ្យមានរបួស និងស្លាប់។

មនុស្ស​១៤នាក់​ស្លាប់ ខណៈ​អ្នកទោស​ជាង​២០នាក់​រត់គេចខ្លួន​ក្នុង​ការវាយប្រហារ​នៅ​ពន្ធនាគារ​មួយ​ក្នុង​ប្រទេសម៉ិកស៊ិក

យ៉ាងហោចណាស់ មានមន្ត្រីសន្តិសុខពន្ធនាគារ១០​នាក់ និងអ្នកទោសចំនួន៤​នាក់ផ្សេងទៀតបានស្លាប់​នៅក្នុ​ង​ការ​​វា​យ​ប្រហារ​​ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅ​ពន្ធនាគារ​រដ្ឋមួយកន្លែង តាមបណ្ដោយព្រំដែនប្រទេស​ម៉ិកស៊ិក ដែលបង្កឡើងដោយខ្មាន់កាំភ្លើងមួយក្រុម។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិក្រោយទៀត

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​នៅ​ថ្ងៃ​សុក្រនេះឱ្យដឹងថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់​អាណត្តិក្រោយ​មួយ​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ក្រោយ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាក្រសួងការពារជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ថារុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយដំណោះស្រាយការទូត គឺពិតជាមានសារៈសំខាន់ក្នុងករណីនេះ។

ទិដ្ឋភាពខាងក្នុងមជ្ឈមណ្ឌល PMC Wagner ដែលជាគម្រោងអនុវត្តដោយស្ថាបនិកនៃក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin អំឡុងពេលបើកសម្ពោធប្លុកការិយាល័យនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អាមេរិកថា ក្រុមទាហានស៊ីឈ្នួលមួយរបស់រុស្ស៊ីបានទិញអាវុធកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ីដែលមានឈ្មោះថា Wagner Group បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងដល់កងកម្លាំងរុស្ស៊ីសម្រាប់សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

វិមានក្រឹមឡាំង៖ ដំណើរ​ទៅ​កាន់​អាមេរិក​របស់​លោក ហ្សេលេនស្គី នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វីឡើយ

វិមានក្រឹម​ឡាំង (Kremlin) បាន​ឱ្យ​ដឹង​ថា ដំណើរ​ចាក​ចេញ​ទៅ​ក្រៅប្រទេស​របស់​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ នឹង​មិន​ផ្ដល់​ជា​លទ្ធផល​ល្អ​អ្វី​ឡើយ ខណៈរុស្ស៊ីក៏មើលមិនឃើញពីឱកាស​នៃ​កិច្ចចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែនផងដែរ។

ពលករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​កាន់​រូបភាព​លោកស្រី ​អ៊ុងសាន ស៊ូជី ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ាប្រចាំ​ទីក្រុង​បាងកក ដើម្បី​ប្រារព្ធ​ទិវា​ជន​ចំណាក​ស្រុក​អន្តរជាតិ (International Migrants Day) ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្រុមប្រឹក្សា UN ទាមទារ​ឱ្យ​បញ្ចប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា​ក្នុង​សេចក្ដី​សម្រេច​លើកដំបូង​របស់​ខ្លួន

ក្រុម​​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) បាន​អនុម័ត​លើ​សេចក្ដីសម្រេច​លើក​ដំបូង​របស់​ខ្លួន ទាក់​ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ នៅថ្ងៃពុ​ធ​ម្សិល​មិញ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា និងជំរុ​ញឱ្យរបបយោធាមួយនេះដោះលែងអ្នកទោសនយោបាយទាំងអស់ រួម​ទាំង​​​អតីត​មេដឹក​នាំមីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​គឺ លោក​ស្រី អ៊ុងសាន ស៊ូជី ផងដែរ។

ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​រួម​នៃ​សភា​សហរដ្ឋ​អាមេរិក ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ថា​ជំនួយ​របស់​អាមេរិក​ដល់​អ៊ុយក្រែនជាការ​វិនិយោគ​លើ​សន្តិសុខ​ពិភពលោក

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សភាអាមេរិក ​នៅ​ថ្ងៃពុធ​ម្សិល​មិញ​នេះ​ថា ជំនួយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ពួក​គេ​បាន​អនុម័ត​ដើម្បីជួយក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី មិនមែនត្រឹមតែជាកិច្ចការសប្បុរសធម៌ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាកា​រ​វិនិយោគលើ​សន្តិសុខពិភពលោក​ផង​ដែរ។