ពលរដ្ឋម្នាក់កំពុងធ្វើការគូសសន្លឹកឆ្នោត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅការិយាល័យ លេខ១៦៩៧ ស្ថិតនៅក្នុងសាលាគរុកោសល្យ ភូមិភាគក្រុងតាខ្មៅ ខេត្តកណ្តាល ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

អ្នកនយោបាយ​និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត ខកចិត្ត​លើ​សេចក្ដីព្រាង​បទបញ្ជា​និង​នីតិវិធី​នៃ​ការបោះឆ្នោតជាតិ

នៅសល់ពេល២ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈកម្មាធិការជាតិរៀប​​ចំការ​​បោះ​​​ឆ្នោត (គ.ជ.ប) នឹងប្រមូលយកអនុសាសន៍ពី​​ភាគី​ពាក់​ព័ន្ធ អំពី​បទ​បញ្ជា និង​នីតិវិធី​សម្រាប់​​​ការ​បោះ​​ឆ្នោ​ត​​​ជ្រើ​​ស​​តាំងតំណាងរាស្រ្ត ដែល គ.ជ.ប យល់ឃើញថា ប្រសិនបើតួអង្គក្នុងដំណើរការនៃ​ការ​បោះឆ្នោតមានចំណុចដែលត្រូវ​​​កែ​​លម្អ​​​លើ​ខ្លឹម​​​សា​រ​នៃសេចក្ដីព្រាងនេះ។

អ្នកគាំទ្ររាប់រយនាក់ចាំជូនដំណើរលោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោត (ដោយ ណាត សុភាព)

ជំហរ​អ្នកនយោបាយ​ដែល​ត្រូវបាន​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ ក្រោយ​បម្រាម​ត្រូវ​ផុតកំណត់

ក្រុមអតីតអ្នកនយោបាយ​នៃគណបក្សសង្រ្គោះជាតិមួយចំនួន ដែលត្រូវតុលាការ​កំពូល​រំលាយ នៅ​​​តែមា​​​​ន​​ភាពស្ទាក់ស្ទើរអំពី​​​ជំហ​​រ​​​​​វិលចូលឆាកនយោបាយឡើងវិញ នៅ​បន្ទាប់​ពី​បម្រាម​តុលាការនឹ​ង​ត្រូវ​​​ផុត​​​​​កំ​​ណ​​​ត់​​នៅថ្ងៃទី​១៦ ខែវិច្ឆិកា ស្អែក​នេះ ដែល​បើក​ផ្លូវ​ឱ្យពួក​គេអាចធ្វើសកម្មភាព​​នយោ​​បា​​យ​​​បា​​នឡើងវិញ​ ប្រសិនបើពួកគេ​​គ្មានទោសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

បក្សកែទម្រង់កម្ពុជា អំពាវនាវ​ប្រមុខ​មេដឹកនាំ​អាស៊ាន​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សិទ្ធិនយោបាយ​ឱ្យ​បាន​ពេញលេញ

គណបក្សកែទម្រង់កម្ពុជា អំពាវនាវទៅមេដឹកនាំអាស៊ានធ្វើយ៉ាងណាជំរុញឱ្យរដ្ឋាភិបាលកម្ពុជាត្រូ​​​​វគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិនយោ​​បាយ​ឱ្យបានពេញលេញ ដើម្បីធានាថាការបោះ​​ឆ្នោ​ត​​​​​ជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ​ប្រព្រឹត្តទៅដោយសេរី ត្រឹម​​ត្រូវ និង​​យុត្តិធម៌។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

គណបក្សភ្លើងទៀនចោទថា បក្សកាន់អំណាចធ្វើឱ្យប្រជាធិបតេយ្យធ្លាក់ចុះនិងរឹតត្បិតសេរីភាពខាងនយោបាយ

នៅអំឡុងពេលដែលមេដឹកនាំនៃប្រទេសមហាអំណាចកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែល​​​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គណបក្សភ្លើង​ទៀន ដែល​ជា​បក្សនៅក្រៅរដ្ឋាភិបាល ស្នើឱ្យបណ្ដា​​​មេ​ដឹកនាំ​ទាំង​នោះ ជាពិសេសសហរដ្ឋអាមេរិក ធ្វើកិច្ចអន្តរាគមន៍ដោយជំរុញរដ្ឋាភិបាលកម្ពុជាឱ្យ​​គោ​​​រព​សិទ្ធិ​មនុស្ស និងសិទ្ធិនយោបាយរបស់បក្សប្រឆាំង។

មន្រ្តី​​​ចាត់​ទុ​​កការ​អំពាវ​នាវ​របស់​វេទិកា​ពលរដ្ឋ​​​ឱ្យ​ងើប​ឡើង​តវ៉ា​​ពេល​ប្រជុំ​អាស៊ាន​​​ថា​​ជា​​សារ​​ដែល​​គ្មាន​​​តម្លៃ

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវរបស់វេទិកាពលរដ្ឋ ដែលឱ្យពលរដ្ឋ​ងើប​ឡើងធ្វើបាតុកម្ម​នៅ​អំឡុងពេលកិច្ចប្រជុំអាស៊ាន​នោះ​ថា ជាផ្នែក​​​មួ​យ​​​ដែល​គ្មាន​តម្លៃ​អ្វី​សម្រាប់​ឱ្យ​​ថ្នាក់ដឹកនាំ​ និង​ប្រមុខកាទូតអាស៊ាន​ ត្រូវ​​ចាប់​បង្ខំឱ្យ​រដ្ឋាភិបាលកម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ត្រូវតែអនុវត្តស្មា​​រតី​​នៃ​​​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ។

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប ​ថា​ចំនួន​អ្ន​ក​ចុះឈ្មោះ​បោះឆ្នោត​បាន​​៥០​​ភាគ​រយ​​គិត​​ចាប់​​ពី​​ថ្ងៃ​ចាប់ផ្តើម​​ដាក់​​ឱ្យ​​ចុះ​ឈ្មោះ

​មន្រ្តីជាន់ខ្ពស់នៃស្ថាប័នជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លើកឡើងថា ដំណើរការពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោតឆ្នាំ២០២២​​ ដែល​ទើប​​​​ប្រើ​​​ពេ​​​លបាន​​ជាង២សប្តាហ៍មកនេះ ចំនួន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​​បាន​​កើន​​ឡើង​​​ប្រមាណ ៥០​ភាគរយ ហើយតួលេខនេះ បើគិតក្នុងរយៈពេលដូចគ្នា កាលពី៥ឆ្នាំមុន គឺ​​​មានសន្ទុះលឿនជាង។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។

តុលាការកំពូលថាអ្នកជាប់បម្រាមតុលាការនឹងមានសម្បទាធ្វើនយោបាយឡើងវិញ បើគ្មានទោសព្រហ្មទណ្ឌផ្សេង

អគ្គព្រះរាជអាជ្ញារង​នៃមហាអយ្យការអមតុលាការកំពូល ឱ្យដឹង​ថា អ្នក​ទោសនយោបាយ​​នៃគណបក្ស​​ស​​ង្រ្គោះ​​ជាតិ​ដែលត្រូវបានតុលាការរំលាយ អាច​នឹង​ប្រកប​វិជ្ជាជីវៈ​​​​​ជាអ្នកនយោបាយឡើងវិញបាន​​​ជាធ​​ម្ម​​តា ក្រោ​​​​យ​​បម្រាមនេះត្រូវផុតកំណត់ ប្រសិនបើអ្នកទាំងនោះគ្មាន​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ទេ។

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល ពាក់ព័ន្ធនឹង​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ស្នើសុំ​លិខិត​ឆ្លងដែន​នៃ​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ដើមខែវិច្ឆិកា

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល គ្រោងនឹងប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួនលើ​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែននេះ នៅដើមខែវិច្ឆិកា ខាងមុខ ខណៈសំណុំរឿងព្រហ្ម​​ទណ្ឌមួយនេះ តុ​​លា​​​​ការជាន់ទាបនៅបន្តបើកការស៊ើបអង្កេតទៀត ដែលធ្វើឱ្យសំណុំរឿងមួយនេះត្រូវអូស​​បន្លា​​យ​ជិត​​៥​​ឆ្នាំ​ទៅ​ហើយ។

លោក កឹម សុខា លើកឡើង​ពី​លំហ​ប្រជា​ធិបតេយ្យ និង​សំណុំរឿង​នៅតុលាការ នៅ​ចំពោះមុខ​មន្ត្រី​ទូត​អាមេរិក

អ្នកនយោបាយ​ជាន់​ខ្ពស់​នៃ​គណបក្ស​ជំទាស់ បានលើកឡើងដោយផ្ទាល់​ជាមួយមន្រ្តីអគ្គរដ្ឋ​​ទូត​​​ប្រ​​​​​​​​​ទេស​​​មហា​អំណាចផ្នែក​ប្រជាធិបតេយ្យ អំពី​លំហ​ប្រជាធិបតេយ្យ និង​នីតិវិធី​នៃ​​​សវនា​​ការ​​រ​បស់​ខ្លួន ដែ​​​លរឿងក្ដីនេះកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ ខណៈសហរដ្ឋអាមេរិក​ក៏​​​​​ចង់​​​​ឃើ​​​​​​ញ​ភាព​ជឿន​លឿន​នៃដំណើ​​រ​​ការនីតិវិធីនេះដោះស្រាយឱ្យបានឆាប់ និងជំ​​រុញឱ្យ​​ស្ដារឡើង​​វិ​​ញ​នូវ​សិទ្ធិធ្វើនយោ​​បា​​យ ​​ដើម្បី​​ជា​​ប្រ​​​យោជន៍សម្រាប់កម្ពុជា។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

សង្គមស៊ីវិល​ និង​បក្សនយោបាយ​ ជំរុញ​​ឱ្យ​​អនុ​វត្ត​​កិច្ច​ព្រម​ព្រៀង​​ប៉ារីស​ ​ដើម្បី​​​ការ​​​បោះ​​ឆ្នោត​​​មួយ​​ធានា​​បានភាព​​​សេរី​ ត្រឹមត្រូវ​ និងយុត្តិធម៌​

នៅចំថ្ងៃនៃការប្រារព្វខួបលើកទី៣១ នៃកិច្ចព្រមព្រៀងនយោបាយ សម្រាប់ឆ្នាំនេះ ​អង្គ​ការ​សង្គម​ស៊ីវិល និង​គណបក្សនៅ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​ភាគីពាក់​ព័ន្ធ​ដទៃ​ទៀត បាន​លើក​​​យ​​ក​​​វេទិកា​បោះ​ឆ្នោត ជា​ប្រធាន​បទ​សំខាន់ ដើម្បីជាសារបង្ហាញថា ប្រមាណ៣០ឆ្នាំនេះ ក្រោយពី​​​មា​ន​​​ការ​ជ្រោម​ជ្រែង​ពី​សហគម​ន៍​អន្តរ​ជាតិ ការបោះឆ្នោតមួយនៅកម្ពុជា ដូចមានបញត្តិនៅក្នុង​​ខ្លឹម​​សារ នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ស្តីពីកម្ពុជា នៅតែមិនទាន់អាច​ធានាបាន​​ពី​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​​នៅ​​​ឡើយទេ។