អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទិញ​ត្រី​ពី​ជនល្មើស​នេសាទ​ខុស​ច្បាប់

អាជ្ញាធរ​ចម្រុះ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជា​ឈ្មួញ​ទិញត្រី​ឆក់ត្រជាក់​នៅ​លើ​តំបន់​បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង​នៅរសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

World Vision បើក​កម្ម​វិធី​ «អំណាន​ឮៗ​»​ ដើម្បី​លើក​កម្ពស់​ការ​អាន​ និង​កៀរគរ​ថវិកា​សង់​បណ្ណាល័យ​នៅ​ខេត្ត​ព្រះវិហារ

អង្គការ​ទស្សនៈពិភពលោក (World Vision) បាន​រៀបចំ​កម្មវិធី​«អំណានឮៗ» នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ ដើម្បី​គាំទ្រ​ទិវា​អំណាន​ជាតិ លើក​កម្ពស់​វប្បធម៌​អាន​របស់​កុមារ​ និង​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​ទិញ​សៀវភៅ​អាន​និង​កសាង​បណ្ណាល័យ​នៅតាម​សាលារៀន​គោលដៅ​មួយចំនួន​ក្នុង​ស្រុក​ជាំក្សាន្ត ស្រុក​រវៀង និង​ស្រុកឆែប ខេត្តព្រះវិហារ។

មហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតលើ «ដំណោះស្រាយលើវិបត្តិជនស៊ីវិល និងជំនួយមនុស្សធម៌នៅ​អ៊ុយក្រែន»។

កម្ពុជា​បោះឆ្នោត​គាំទ្រ​ញត្តិ​ស្ដីពី «វិបត្តិ​ជនស៊ីវិល​និង​មនុស្សធម៌​នៅ​អ៊ុយក្រែន»

កម្ពុជាស្ថិតនៅក្នុងប្រទេសចំនួន១៤០ ដែលបានបោះឆ្នោតគាំទ្រលើញត្តិស្ដីពី «ដំណោះស្រាយលើវិបត្តិជនស៊ីវិល និងជំនួយមនុស្សធម៌នៅ​អ៊ុយក្រែន» នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន បញ្ជា​កងទ័ព​និង​នគរបាល​ប្រើ​ឧទ្ធម្ភាគចក្រ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បង្ក្រាប​​បទ​ល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងសរុប៦៣,៦គម ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

កម្ពុជា​ប្រកាន់​ជំហរ​បោះឆ្នោត​ប្រឆាំង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ជំហរ​ជា​ថ្មី​ថា កម្ពុជា​ប្រកាន់យក​ជំហរបោះឆ្នោតប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើ​អ៊ុយក្រែន នៅ​គ្រប់វេទិកា​ទាំង​អស់។

ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ត្រួត​ពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​លក់​ខុស​ពី​ការ​កំណត់​

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ជួយ​អន្តរាគមន៍​ចំពោះ​ដេប៉ូស្ថានីយ៍​ប្រេង​ឥន្ធនៈ​ឯកជន​មួយ​ចំនួន ដែល​លក់​រាយ​ខុស​ពី​ការ​កំណត់​របស់​ក្រសួង ឬ​ផ្អាក​លក់ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈនៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល​ខ្លាំង។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

តុលាការ​នឹង​សម្រេច​លើ​ការ​ដាក់​ភស្តុតាងថ្មី​ដោះបន្ទុក​លោក កឹម សុខា នៅ​សប្ដាហ៍​ក្រោយ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសេចក្ដីសម្រេចលើការដាក់ភស្តុតាងថ្មីដើម្បីដោះបន្ទុកលោក កឹម សុខា នៅសប្ដាហ៍ក្រោយ ខណៈក្រុមមេធាវីទទូចឱ្យតុលាការបន្ថែមថ្ងៃបើកសវនាការ។

កីឡា​ការិនី​ប៉េតង់ អ្នកស្រី កែ ឡេង ស្នើសុំ​អង្គការ​តម្លាភាព​កម្ពុជា​ដក​បទសម្ភាសន៍​របស់​ខ្លួន​ចេញ

កីឡា​ការិនី​ប៉េតង់​កម្ពុជា អ្នកស្រី កែ ឡេង បាន​ស្នើ​សុំ​ឱ្យ​អង្គការ​តម្លាភាព​កម្ពុជា (TI) ដក​ចេញ និង​ហាមផ្សព្វផ្សាយ​វីដេអូ​បទសម្ភាសន៍​របស់​ខ្លួន ចេញ​ពី​វីដេអូ​សង្ខេប​មួយ ដោយ​សារ​មាន​បទសម្ភាសន៍​របស់​អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​តុលាការ​រំលាយ​ក្នុង​វីដេអូ​នោះ​ដែរ។

សាលាឧទ្ធរណ៍​ភ្នំពេញ​នឹង​បើក​សវនាការ​សំណុំរឿង ​សូកប៉ាន់សាក្សី​ លើមន្ត្រីអាដហុក​៤​នាក់​​នៅ​ចុង​ខែ​នេះ

អយ្យការ​អមសាលាឧទ្ធរណ៍​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក ៤ នាក់​ពី «បទសូក​ប៉ាន់​សាក្សី» នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ខណៈ​សំណុំ​រឿង​បាន​អូសបន្លាយ​ពេល​ជាង ៤ ឆ្នាំ​ក្រោយ​ពី​មាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី។

ក្រុមជនសង្ស័យជាជនជាតិចិនចំនួន១៤នាក់ ត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់និងជំរិតទារប្រាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សង្គម​ស៊ីវិល​ជាង​៣០ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លុប​បំបាត់​អំពើ​ទាសភាព​នៅ​កម្ពុជា

អង្គការសង្គមស៊ីវិលបាន​សម្ដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​របាយការណ៍ដែល​បង្ហាញ​ពី​ការ​កើតឡើង​យ៉ាងច្រើន​នៃ​ការ​ជួញដូរ​មនុស្ស​ចូល​មក​​កម្ពុជា ដែល​​ធ្វើ​ឱ្យ​មានការ​ប្រើកម្លាំងពលកម្ម​ដោយបង្ខំ អំពើ​ទាសភាព និង​ទារុណកម្ម​នៅ​តាម​បរិវេណ​អគារ​នានា នៅក្នុង​ប្រទេសកម្ពុជា។