បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋាភិបាល​និង​សង្គមស៊ីវិល​ចាប់ដៃគ្នា​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​កិច្ចគាំពារ​សង្គម

ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) អង្គការអុកហ្វាម រួមជាមួយអង្គការសង្គមស៊ីវិលចំនួន៦ទៀត បានចាប់ដៃគ្នាបើកយុទ្ធនាការផ្សព្វផ្សាយនៅទូទាំងប្រទេស ស្ដីពី កម្មវិធីកិច្ចគាំពារសង្គម ដោយផ្ដោតលើសារៈសំខាន់នៃបណ្ណសមធម៌ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងមូលនិធិសមធម៌សុខាភិបាល ជាដើម។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងពិធីសម្ពោធអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ផ្ញើ​លិខិត​ទៅ​ភាគីចិន​ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានសរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី «ទាសករឈាមនៅកម្ពុជា» ដោយលោកយល់ថា ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា។

អតីតគ្រូពេទ្យម្នាក់​រងបណ្តឹងចំនួន​២ ក្រោយឡើ​ង​ជា​ប្រធានបក្សភ្លើងទៀន​នៅខេត្តប៉ៃលិន

អតីតគ្រូពេទ្យម្នាក់ដែលទើបបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការនៅខេត្តប៉ៃលិន បាន​រងបណ្តឹង​ចំនួន​២ ក្រោយពីលោកបានឡើងធ្វើជាប្រធានក្រុមការងារគណបក្សភ្លើង​ទៀនប្រចាំ​នៅខេត្ត​ប៉ៃលិន។

ក្រុម​សហជីព​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ​​ដល់​​តំណាង​​បេសក​កម្ម​​ស្វែង​​រក​​ការ​ពិត​​ DCM​

ក្រុម​សហជីព​ធំៗ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១ មេសា បាន​រាយការណ៍​អំពី​ស្ថានភាព​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដល់​តំណាង​បេសកម្ម​ស្វែង​រក​ការ​ពិត​ផ្ទាល់ ហៅកាត់​ជា​ភាសា​អង់គ្លេស (DCM) នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO។

លោក ហ៊ុន​ សែន ថា អាជីវកម្មរ៉ែមាស ត្រូវបានយកមកកាត់កងការខាតបង់នៃអាជីវកម្មប្រេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមោទនភាពនៅថ្ងៃព្រហស្បតិ៍នេះថា អាជីវកម្មរ៉ែមាសដែលបានដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ ត្រូវបានយកមកកាត់កង ឬជំនួសឱ្យការខាតបង់នៃអាជីវកម្មប្រេង ដែលអត់ទាន់បានផល ហើយមានគេលួចកប៉ាល់ដឹកប្រេងទៅថែមទៀត។

តុលាការលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ សំណុំរឿងសមគំនិតផលិតនិងនាំចូលសារធាតុផ្សំគ្រឿងញៀន

សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពីបទសមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន ដែលប្រព្រឹត្តនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមេសា ឆ្នាំ២០០៧។

លោក ហ៊ុន សែន បញ្ជាឱ្យ​ពន្លឿនការដោះស្រាយវិសមភាពប្រាក់សោធននិវត្តន៍មន្ត្រីរាជការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្លឿនការដោះស្រាយវិសមភាពប្រាក់សោធននិវត្តន៍របស់មន្ត្រីរាជការដែលមានប្រាក់ចូលនិវត្តន៍ទាបៗឱ្យកើនឡើងនៅឆ្នាំ២០២២នេះ។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

UPDATED: អ្នកជំនាញUNថា លំហពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចដោយសារការគ្រប់គ្រងបែបឯកបក្ស

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (UN) បានឱ្យដឹងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជា កាន់តែរួមតូចទៅ និងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn)

អ្នករាយការណ៍ពិសេសថា លំហពលរដ្ឋនិងនយោបាយនៅកម្ពុជាកាន់តែរួមតូចដោយសារការគ្រប់គ្រងបែបឯកបក្ស

ករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក​ វិទិត​ ​មុនតាប៊ន​ (​Vitit​ ​Muntarbhorn​) បានអះអាងថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅនិងកំពុងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងបែបឯកបក្ស។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

អង្គការលីកាដូព្រួយបារម្ភចំពោះការបើកឱ្យមានការស្មុំកូនឡើងវិញ

អង្គការសិទ្ធិមនុស្សលីកាដូ បានសំដែងការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។