លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ុន សែន នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នាចុង​សប្ដាហ៍​នេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃសុក្រចុងសប្ដាហ៍នេះ ដើម្បីចូលរួមវេទិកាទឹកពិភពលោក និងដើម្បីចុះហត្ថលេខាលើឯកសារមួយចំនួន។

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក សៀម ភ្លុក ប្រកាស​ថា​នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាមការ​កោះហៅ​របស់​តុលាការ

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ប្រកាសថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាចង់គេចវេះនោះឡើយ។

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។

លោក សៀម ភ្លុក កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ខណៈ​តុលាការ​ចេញដីកា​ឱ្យនាំខ្លួន

ស្ថាបនិកគណបក្សបេះដូងជាតិ​ លោក សៀម ភ្លុក កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ខណៈអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនតាមដីកា​តុលាការ​។

UPDATED៖ របាយការណ៍អាមេរិកថា សមាជិក​​កងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការ​រំលោភសិទ្ធិ​មនុស្ស

ក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី ការគោរពសិទ្ធិមនុស្ស​​នៅកម្ពុជាឆ្នាំ២០២១ ដោយបានរកឃើញ​ថា មាន​សមាជិកនៃកងកម្លាំងរដ្ឋាភិបាល​កម្ពុជា​មួយចំនួន បាន​ជាប់​​ពាក់​ព័ន្ធ​​នឹ​ង​​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ខណៈអំពើនិទណ្ឌ​ភាព​​នៅតែ​បន្ត​កើត​មាន។

របាយការណ៍អាមេរិកថា សមាជិក​​កងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការ​រំលោភសិទ្ធិ​មនុស្ស

ក្រសួងការបរទេសអាមេរិក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ស្តីពី ការគោរពសិទ្ធិមនុស្ស​​នៅកម្ពុជាឆ្នាំ២០២១ ដោយបានរកឃើញ​ថា មាន​សមាជិកនៃកងកម្លាំងរដ្ឋាភិបាល​កម្ពុជា​មួយចំនួន បាន​ជាប់​​ពាក់​ព័ន្ធ​​នឹ​ង​​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ខណៈអំពើនិទណ្ឌ​ភាព​​នៅតែ​បន្ត​កើត​មាន។

តុលាការបញ្ចប់ការសួរដេញដោលកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំង៤នាក់

សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង៤នាក់នៅដើមខែក្រោយនេះ បន្ទាប់ពីតុលាការបានបិទបញ្ចប់ការសួរដេញដោលភាគីពាក់ព័ន្ធនៅថ្ងៃនេះ។

តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់​សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង

សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ស​កម្មជនបក្សប្រឆាំង​លោកស្រី យក់ នាង នៅថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទ​នៅក្នុងសវនាការ។

មន្ត្រី​ក្រសួង​សុខាភិបាល​ អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ក្នុង​ពេល​សម្រាក​បុណ្យ​​ចូល​​ឆ្នាំ​

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ដូស​មូលដ្ឋាន ទៅចាក់​នៅក្នុង​អំឡុង​ពេល​សម្រាក​បុណ្យ​ចូល​ឆ្នាំថ្មី ចាប់ពី​ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាង​មុខ​នេះ។

រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល ​នៅ​អ៊ុយក្រែន​

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ នៅ​ថ្ងៃទី៨ ខែមេសានេះ ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ជនស៊ីវិល​នៅក្នុង​ប្រទេស​អ៊ុយក្រែន។

អតីត​គ្រូពេទ្យ​ខេត្តប៉ៃលិន ពន្យារពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ពីបទ​«បរិហារកេរ្តិ៍»

អតីតគ្រូពេទ្យខេត្តប៉ៃលិន លោក ខឹម មុនីកុសល ពន្យារពេលក្នុងការចូលខ្លួនទៅឆ្លើយបំភ្លឺនៅ​ចំពោះ​មុខ​សាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃសុក្រនេះ ដោយសារមិនទាន់មានមេធាវីការ​ពារ​ក្ដី និង​មិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់។