
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកព្រួយបារម្ភថា ការឈ្លានពានតៃវ៉ាន់ដោយចិនអាចនឹងកើតឡើង
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានលើកឡើងនៅថ្ងៃពុធម្សិលមិញ ដោយហាក់សម្ដែងជាការសង្ស័យថា ការបង្កើនសកម្មភាពយោធារបស់ចិន នៅជិតច្រកសមុទ្រតៃវ៉ាន់ គឺជាសញ្ញានៃការឈ្លានពានដោយទីក្រុងប៉េកាំងនៅលើដែនកោះមួយនេះ ដែលអាចនឹងកើតមានឡើងនៅពេលខាងមុខនេះ។