អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

CCHR រកឃើញថា សេរីភាព​សារព័ត៌មាន​រង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានកត់សម្គាល់ថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

របាយការណ៍​ថា ​លំហ​នៃ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​នៅ​តែ​រង​ការរឹតត្បិត

របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៦ របស់អង្គការសង្គមស៊ីវិលចំនួន៣ បានបង្ហាញថា លំហនៃការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា នៅតែរងការរឹតត្បិត។

លោកឧត្តមសេនីយឯក ចនសេន ដឺសុន (Jonh Sanderson) អតីតមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិ នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) ជួបពិភាក្សាជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

កម្ពុជា​អរគុណ​អូស្ត្រាលី​ដែល​បោះបង់​របបខ្មែរក្រហម​មុនគេ​នៅ អ.ស.ប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណប្រទេសអូស្ត្រាលីដែលទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ និងមិនគាំទ្រ​កៅអី​របបខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុន​គេ។

ស្ថានភាពចរាចរតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។

អាមេរិក​នឹង​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៥ឆ្នាំ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំទី១ នៃកិច្ចព្រមព្រៀង៥ឆ្នាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ដំណើរការសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​ផលប៉ះពាល់ មុនស្ដារ​ផ្លូវទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ចាប់ផ្ដើម

រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាពីការស្ដារផ្លូវទឹកពីព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ទៅកាន់ខេត្តកែប ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីសមុទ្រ ខណៈមន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋជាមុននិងសមរម្យ។

ចរាចរណ៍ ភ្ជុំបិណ្ឌ ២០២១

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដក​បម្រាម​កាតព្វកិច្ច​ពាក់ម៉ាស់​ទូទាំង​ប្រទេសលើកលែងតែ​នៅ​កន្លែង​បិទជិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យដកបម្រាមកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើកលែងតែនៅទីកន្លែងបិទជិត។

មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​​អាមេរិក​សម្តែង​កង្វល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Paul Grove បាន​សម្តែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

ក្រសួង​កំណត់​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍​ជាថ្មី ក្រោយ​កិច្ច​ប្រជុំ​លើក​ទី​៨​បាន​បរាជ័យ

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​នៅក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជា​ថ្មី​នៅ​រសៀល​ថ្ងៃពុធ ទី៤ ខែឧសភា ខាង​មុខ​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​លើកទី៨ កាល​ពី​ថ្ងៃទី២២ ខែមេសា នៅមិនទាន់​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

លោក ហ៊ុន សែន ចេញ​ទៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្ដីពី​បញ្ហា​ទឹក​តំបន់​អាស៊ីប៉ាស៊ីហ្វិក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅប្រទេសជប៉ុននៅព្រឹកមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា។

ប្រធាន​ក្រុមការងារ​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្តប៉ៃលិន​ពន្យារពេល​ចូលឆ្លើយ​បំភ្លឺ​នៅ​តុលាការ

អតីតគ្រូពេទ្យ និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បានដាក់ពាក្យស្នើសុំពន្យារពេលចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តប៉ៃលិន នៅថ្ងៃពុធនេះ ទាក់ទងបណ្ដឹង «ញុះញង់ឱ្យមានការរើសអើង»។