លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ មានប្រសាសន៍ទៅកាន់បងប្អូនខ្មែរអាមេរិកាំង​ និងបងប្អូនខ្មែរមកពីប្រទេសកាណាដា​ នៅមុខសណ្ឋាគារ​ Willard Intercontinental Hotel ទីក្រុងវ៉ាស៊ីនតោន រសៀលថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២២។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រង​ការ​គប់​ស្បែកជើង​ពេល​កំពុង​ជួប​អ្នកគាំទ្រ

បុរសពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានយកស្បែកជើងគប់សំដៅ​ទៅ​លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងចំណោមហ្វូងអ្នកគាំទ្រ​របស់​លោក នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ហ៊ុន សែន និង​លោក សម រង្ស៊ី

នាយក​រដ្ឋមន្ត្រី​ថា លោក សម រង្ស៊ី បន្ត​បាត់បង់​ឱកាស​ដើម្បី​វិល​ចូល​ស្រុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បន្តបាត់បង់ឱកាសក្នុងការវិលត្រលប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ដោយសារតែលោកមិនចេះគ្រប់គ្រងឱកាស។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេសមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដោយមានការទទួលស្វាគមន៍ដោយលោក វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

អង្គការ​សភាអាស៊ាន​សុំ​ឱ្យ​អាមេរិក​និង​អាស៊ាន​ព្យួរ​សមាជិកភាព​មីយ៉ាន់ម៉ា ខណៈ​កម្ពុជា​ប្រកាន់​ជំហរ​សម្របសម្រួល

អង្គការសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR)​ អំពាវនាវឱ្យសហរដ្ឋអាមេរិកនិងប្រទេសនៅក្នុងតំបន់អាស៊ាន បង្កើនការដាក់សម្ពាធរបស់ពួកគេទៅលើប្រទេសមីយ៉ាន់ម៉ា និងព្យួរសមាជិកភាពប្រទេសនេះ​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាអះអាងថា មិនមានច្បាប់ចែងបែបនេះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។(ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ប្រកាស​ថា កម្ពុជា​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ជា​លើក​ដំបូង​នៅ​ថ្ងៃ​នេះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថ្ងៃទី៧ ខែឧសភា​នេះថា គឺ​ជា​កំណត់​ត្រាលើក​ដំបូង​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​កម្ពុជា​រក​មិន​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​នោះទេ។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក កឹម សុខា មាន​គម្រោង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​បងប្រុស​លោក ហ៊ុន សែន

ប្រធានគណបក្សសង្គ្រោះជាតិដែល​ត្រូវបានតុលាការរំលាយ លោក កឹម សុខា មានគម្រោង​ទៅគោ​រព​វិញ្ញាណ​ក្ខន្ធ​សពលោក ហ៊ុន ណេង បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងសប្ដាហ៍នេះ​ នៅឯខេត្តកំពង់ចាម។

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។

ក្រុមហ៊ុន Opennet ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឱ្យ​ក្រុមហ៊ុន Ezecom ក្រោយ​ជាប់​បំណុលរដ្ឋ​ជាង​៦លានដុល្លារ

ក្រុមហ៊ុនចែកចាយសេវាអ៊ីនធឺណិត Opennet បានផ្ទេរអតិថិជនរបស់ខ្លួនទៅឱ្យ​ក្រុម​ហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង គ្រប់គ្រង​ចាប់ពីថ្ងៃព្រហស្បតិ៍​នេះត​ទៅ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានប្រកាសក្ស័យធន និងជាប់បំណុលរដ្ឋជាង៦លានដុល្លារអាមេរិក។

មន្ត្រីជាន់ខ្ពស់តំណាងក្រសួងយុត្តិធម៌ ជួបពិភាក្សាជាមួយជាមួយលោក សុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន នាទីស្តីការក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​ពន្យារ​នីតិវិធី​តុលាការ​លើ​សកម្មជន​ក្នុង​អំឡុង​ពេល​បោះឆ្នោត

គណបក្សភ្លើងទៀន បានស្នើ​ក្រសួងយុត្តិធម៌​អន្តរាគមន៍ទៅស្ថាប័នតុលាការពន្យារពេលការ​អនុវត្តនីតិវិធីតុលាការលើសកម្មជនរបស់ខ្លួននៅក្នុងអំឡុងពេលបោះឆ្នោតឃុំសង្កាត់​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

អ្នកកាសែតនិងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (

អង្គការ​អ្នកកាសែត​គ្មានព្រំដែន ចាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំនេះ​នៅតែ​អាក្រក់​ដដែល

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជា​ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស​នៅ​លើពិភព​លោក។

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរ​កម្ពុជា-ថៃ​ឯកភាពគ្នា​បើក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ដើម​ខែ​ក្រោយ

អាជ្ញាធរកម្ពុជា-ថៃ បានលាងសម្អាតផ្លូវថ្នល់នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី២៩ ខែមេសានេះ ដើម្បីត្រៀមបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ។

មន្ត្រី​ថា​ស្ថានភាព​និង​សិទ្ធិ​របស់​ជនជាប់ឃុំ​មាន​ភាព​ប្រសើរ​ឡើង ខណៈ​មាន​ការ​រិះគន់​ពី​ភាព​ចង្អៀតណែន

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានវាយតម្លៃថា ស្ថានភាពនិងសិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារកម្ពុជាមាន​ភាពល្អប្រសើរឡើង ខណៈមានការរិះគន់កន្លងមកថា ស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជាកំពុងមានភាពចង្អៀតណែន។