ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ដូស​ទី៤​

ពលរដ្ឋ​មួយ​ចំនួន​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដូស​ជំរុញ​រួច​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន ៤ ដូស ក៏​មិន​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺកូវីដ-១៩ បាន​ដែរ ប៉ុន្តែ​វា​បាន​ជួយ​ការពារ​អាយុជីវិត និង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។

លោក សាន់ ម៉ាឡា អតីតសកម្មជនចលនាមាតាធម្មជាតិ កំពុងអង្គុយកាន់សៀវភៅ « នៅពីក្រោយវាំងននខ្មៅ នៅការិយាល័យបណ្តាញយុវជនកម្ពុជា(CYN) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (សុត បាន/VOD)

បទយកការណ៍៖​ សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ឃុំ​ សរសេរ​សៀវភៅ​លាតត្រដាង​ពី​ជីវិត​អាប់​អួ​ក្នុង​ពន្ធនាគារ

អតីតសកម្មជនចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា «នៅពីក្រោយវាំងននខ្មៅ»ដែលរៀបរាប់ពីអារម្មណ៍ភ័យខ្លាច និងភាពអាប់អួរ នៅក្នុងពន្ធនាគារ ដើម្បីលាតត្រដាងឱ្យសាធារណជនបានដឹង និងជំរុញឱ្យស្ថាប័នគ្រប់គ្រងពន្ធនាគារកែសម្រួល។

សកម្មភាពសហគមន៍ការពារធនធានធម្មជាតិ ខេត្តពោធិ៍សាត់ ប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​នៅ​ខេត្តពោធិ៍សាត់​ខកចិត្ត​ដែល​អាជ្ញាធរ​មិន​ឱ្យ​រៀបចំ​ទិវាសិទ្ធិនារី

ប្រជាសហគមន៍នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្ហាញការខកចិត្តដែលអាជ្ញាធរស្រុកមិនអនុញ្ញាត​ឱ្យពួកគាត់​រៀបចំ​​ទិវាសិទ្ធិនារី​ ដើម្បីបង្កើនការយល់ដឹង ដោយអាជ្ញាធរ​សម្អាងហេតុផលថា បង្ការកុំឱ្យឆ្លងមេរោគកូវីដ-១៩ ខណៈគណបក្សនយោបាយបន្តជួបជុំបាន ហើយពិធីមង្គលការនិងបុណ្យនៅតែដំណើរការធម្មតា។

ពលរដ្ឋ​មាន​ជំនឿ​លើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩​របស់​ក្រសួង​សុខាភិបាល​ តែ​ពិបាក​រក​ទិញ

ក្រុម​ពលរដ្ឋ​ដែល​សម្រុក​ទៅ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​ក្រសួង​ប្រៃសណីយ៍​មានជំនឿ​លើ​ប្រសិទ្ធភាព​ថ្នាំ​របស់​ក្រសួង​សុខាភិបាល ក៏ប៉ុន្តែ​ពួកគាត់​ពិបាក​រក​ទិញ​នៅកន្លែង​ផ្សេង​ដែល​មិន​ទាន់​មាន​ការ​ចុះ​បញ្ជិការ​បស់​ក្រសួង​ត្រឹមត្រូវ។

លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ឈរនៅក្បែរដើមច្បោះរបស់លោក ក្នុងដែនសហគមន៍ព្រៃព្រះរការ ខេត្តព្រះវិហារ។

បទយកការណ៍៖ ជនជាតិដើមភាគតិច​កួយ​បង្ខំ​ចិត្ត​លក់​ដើមច្បោះ ព្រោះ​មិនអាច​ទប់ស្កាត់​អ្នកលួចកាប់

ប្រជាសហគមន៍​ជនជាតិដើមភាគតិចកួយ​នៅក្នុងខេត្តព្រះវិហារ អះអាង​ថា រយៈ​ពេលប្រមាណ​៣ឆ្នាំចុងក្រោយនេះ ពួកគាត់ភាគច្រើនបានបង្ខំចិត្តលក់ដើមច្បោះ​ដែលបន្សល់​​​ទុក​តាំង​ពី​ដូន​តា​មក​នោះ ដោយសារតែមិនអាចទប់ស្កាត់បទល្មើសលួចកាប់​ឈើ​​បាន។

សហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនដាំអំពៅចិនឈ្មោះ ឡានហ្វេង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​ខេត្តព្រះវិហារ​ទាមទារ​ឱ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​ដី​ពួកគាត់​ជាមួយ​ក្រុមហ៊ុនចិន

ជនជាតិដើមភាគតិចនៅស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បានតវ៉ាទាមទារឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនចិនដែលបាន​អូសបន្លាយ​ពេល​ជាង១០ឆ្នាំមកហើយ ខណៈពួកគេ​កំពុងជួបការលំបាកក្នុងជីវភាព។

អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមមួយរូប ក្រោយចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បទយកការណ៍៖ យុវតី​ការពារ​សិទ្ធិមនុស្ស​២រូប​ប្ដេជ្ញា​មិន​បោះបង់​ឆន្ទៈ ទោះ​ត្រូវ​លក់​អីវ៉ាន់​តាម​អនឡាញ​ដើម្បី​ជីវភាព

កញ្ញា ឈឿន ដារ៉ាវី៖ «ជំ​ហរខ្ញុំគឺនៅតែបន្តឈឺឆ្អាលបញ្ហាសង្គមជាតិ​ដដែល ព្រោះខ្ញុំឃើញថា បើយើង​មិន​ខ្វល់​ពី​បញ្ហាជាតិ​ខ្លួន​ទេ​នោះ គឺ​មាន​តែ​ទុក​ជាតិឱ្យសាសន៍​គេ​ខ្វល់ជំនួសយើងហើយ»។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​មាន​ចំណាត់ការ​ការពារ​ព្រៃឡង់​ដូច​ករណី​បឹងទន្លេសាប

ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ព្រៃឡង់ ស្នើរដ្ឋាភិបាល​ឱ្យចាត់មន្ត្រីជំនាញចុះទៅសិក្សាពី​មហន្តរាយ​នៃកា​រកាប់​បំផ្លាញ​ព្រៃ​ឈើនៅក្នុងតំបន់នោះ ដោយ​កុំទុក​ឱ្យ​ហួស​ពេលហើយ​ទើប​មាន​វិធានការ​ទប់​ស្កាត់​ ដូចករណីទន្ទ្រានព្រៃលិចទឹកនៅ​បឹងទន្លេសាប។​

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

សហគមន៍​រកឃើញ​ការ​កាប់ឈើ​នៅ​ព្រៃឡង់​ក្នុង​ខេត្តព្រះវិហារ​កើតឡើង​ថ្មីៗ​ច្រើន

ប្រជាសហគមន៍រកឃើញថា មានសកម្មភាពកាប់និងដឹកជញ្ជូនឈើនៅក្នុងតំបន់​​ព្រៃឡង់ ក្នុង​ស្រុករវៀង ខេត្តព្រះវិហារ កើត​ឡើង​ថ្មីៗ​ទៀត​​ច្រើន ហាក់​​ដូច​មិន​មាន​ការទប់ស្កាត់​ពីមន្ត្រីមានសមត្ថកិច្ចនោះទេ។​

គល់ឈើធំមួយដើមត្រូវជនអនាមិកលួចកាប់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ត្រូវបានប្រទះឃើញដោយសកម្មជនបរិស្ថានពេលចុះល្បាតកាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

ជនជាតិដើមភាគតិចថា ការលួចកាប់ឈើនៅព្រៃព្រះរការកើនឡើងខ្លាំងអំឡុងពេលវិបត្តិកូវីដ-១៩

ជនជាតិដើមភាគតិច​នៅក្នុងខេត្តព្រះវិហារ បង្ហាញក្ដីបារម្ភ​ថា ព្រៃព្រះរការ​អាចនឹង​បាត់​បង់​នៅក្នុង​រយៈ​ពេលប្រមាណ​៣ឆ្នាំ​ខាង​មុខ​ទៀត បើសិ​នជា​សកម្មភាព​កាប់បំផ្លាញនៅតែបន្តកើនឡើងខ្លាំងដូចអំឡុងពេលកូវីដ-១៩ នា​២ឆ្នាំចុងក្រោយនេះ។​